កម្មវិធីឌីសាញ



កម្មវិធីកាត់តវីដេអូ


ភាសាកូដ
Framework
អ្នកឌីសាញក្រាហ្វិក
និងអភិវឌ្ឈន៍គេហទំព័រ
និងជាគ្រូបណ្តុះបណ្តាល នៅមជ្ឈមណ្ឌល
ព័ត៌មានវិទ្យាបាក់ទូក ខេត្តព្រះសីហនុ
កម្មវិធីឌីសាញ
កម្មវិធីកាត់តវីដេអូ
ភាសាកូដ
Framework
ចំណារ គឺជាប្រព័ន្ធដែលខ្ញុំបានបង្កើតឡើងក្រោមការណែនាំរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ
ក្នុងគោលបំណងគ្រប់គ្រងចរន្តការឯកសារឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរហ័សជាងមុនដូចជាការតាមដានឯកសារ រក្សាទុកឯកសារ ស្វែងរកឯកសារ និងការទាញយកជារបាយការណ៍ជាដើម។
ប្រព័ន្ធនេះកំពុងដាក់ដំណើរការប្រើប្រាស់ និងបន្តអភិវឌ្ឈន៍មុខងារថ្មីៗបន្ថែមជាបន្តបន្ទាប់។
ប្រព័ន្ធគ្រប់គ្រងសិស្សនៅមជ្ឈមណ្ឌលព័ត៌មានបាក់ទូក ខេត្តព្រះសីហនុ ជាប្រព័ន្ធដែលខ្ញុំស្រាវជ្រាវមុនគេ ប៉ុន្តែទើបបានដាក់ដំណើរការប្រើប្រាស់ក្នុងឆ្នាំ២០២៤។
ប្រព័ន្ធនេះបង្កើតឡើងក្នុងគោលបំណងឱ្យមានភាពងាយស្រួលដល់ការគ្រប់គ្រងទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទាំងមូលដូចជាទិន្នន័យសិស្សចុះឈ្មោះ ទិន្នន័យសិស្សបញ្ចប់ការសិក្សា បញ្ជីអវត្តមាន និងសិស្សបោះបង់ការសិក្សាជាដើម។
ជាមួយគ្នានេះផងដែរយើងអាចទាញយករបាយការណ៍ប្រចាំខែ ប្រចាំឆ្នាំ និងតាមលក្ខខណ្ឌផ្សេងៗទៀត។
នេះជាប្រព័ន្ធដែលខ្ញុំបានបង្កើតឡើងសម្រាប់លោកនាយករបស់ខ្ញុំនៅថ្ងៃមង្គលការរបស់គាត់។ គោលបំណងនៃការបង្កើតប្រព័ន្ធនេះគឺដើម្បីអោយការកត់ចំណងមានភាពរហ័ស និងងាយស្រួល ហើយអាចដឹងអំពីចំនួនទឹកប្រាក់សរុបបានភ្លាមៗ ជាពិសេសចំនួនទឹកប្រាក់មានការកត់ត្រា និងបែងចែកបានច្បាស់លាស់ ដូចជាប្រាក់រៀល ប្រាក់ដុល្លារ និងតាមធនាគារជាដើម។